នៅថ្ងៃទី២៥ មករា ឆ្នាំ២០២៤ សិស្សថ្នាក់ទី៣ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ផៃ ស្រីណុច ជាគ្រូបង្រៀនថ្នាក់ទី ៣ខ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកពាក្យវេវចនសព្ទនឹងពាក្យ ចិត្ត ចក្រ ស្រទ្បាញ់ ពីរ។ មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។ ក្រោយពេលសិស្សរកពាក្យវេវចនសព្ទបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។
Comments