សិស្សថ្នាក់ទី៤គ រកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី៤គ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ លោកគ្រូ ថាន់ ថាភិរម្យ ជាគ្រូបង្រៀនថ្នាក់ទី ៤គ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែងរកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦។

មុនពេលលោកគ្រូឱ្យសិស្សចូលបណ្ណាល័យលោកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែងរកពាក្យដែលមានសញ្ញាក្បៀសបើក បិទ(« ឬ » )ឬអព្ភន្តសញ្ញាឲ្យបាន៦។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ លោកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

Comments

Leave a Reply

Your email address will not be published. Required fields are marked *