សកម្មភាពសិស្សថ្នាក់ទី២គ រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សថ្នាក់ទី២គ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) ដែលមានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយ អ្នកគ្រូ ហាក់ សុវណ្ណារ៉ា ជាគ្រូបង្រៀនថ្នាក់ទី ២គ បានដឹកនាំសិស្សចូលប្រើប្រាស់សេវាបណ្ណាល័យដោយឱ្យសិស្សស្វែង រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០។

មុនពេលអ្នកគ្រូឱ្យសិស្សចូលបណ្ណាល័យអ្នកគ្រូបានឱ្យសិស្សឈរជាជួរ និងបានសួរពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ។​ សិស្សបានស្វែង រកឈ្មោះសត្វ លើគោក១៥ និងក្នុងទឹក១០។ ក្រោយពេលសិស្សរកពន្យល់ពាក្យបានហើយ អ្នកគ្រូបានត្រួតពិនិត្យកិច្ចការរបស់សិស្ស ដើម្បីវាយត្រាទទួលស្គាល់។

Comments

Leave a Reply

Your email address will not be published. Required fields are marked *