នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកគ្រូ ថាន់ ថាភិរម្យ ជាគ្រូបង្រៀនថ្នាក់ទី៤គ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានដឹកនាំសិស្សសិក្សាអំពីការពិសោធន៍រករូបផ្គុំផ្សេងៗនៃផ្កា ដោយមានការចូលរួមជួយដោយអ្នកគ្រូជនជាតិជប៉ុន។
សកម្មភាពមុនពេលពិសោធន៍
លោកគ្រូបានដឹកនាំសិស្សរៀបចំសម្ភារៈសម្រាប់ពិសោធន៍តាមក្រុមដូចជា
- ផ្កា៣ប្រភេទ
- កូនដង្កាប់
- កន្ត្រៃ
- ក្រដាសរ៉ាម
- ស្កុត
បែងចែកសិស្សជា៤ក្រុម
ណែនាំអំពីការពិសោធន៍
សកម្មភាពអំឡុងពេលពិសោធន៍
- សិស្សចាប់ផ្ដើមយកផ្កាមកពុះជាពាក់កណ្ដាលដោយប្រើកន្ត្រៃ
- សិស្សសង្កេតមើលផ្កាដែលបានពុះ
- សិស្សយកកូនដង្កាប់មកទាញយកផ្នែកផ្សេងៗនៃផ្កាដាក់លើក្រដាសរ៉ាម ហើយបិទស្កុតពីលើ(ត្របកផ្កា ស្រទាប់ កេសរឈ្មោល និងកេសរញី)
- សិស្សចាប់ផ្ដើមសង្កេត ហើយសរសេរឈ្មោះរូបផ្គុំនៃផ្កា
សកម្មភាពក្រោយពេលពិសោធន៍
- សិស្សសង្កេត ហើយប្រៀបធៀបរូបផ្គុំនៃផ្កាទាំងបីប្រភេទ
- សិស្សតាមក្រុមបង្ហាញពីលទ្ធផលនៃការពិសោធន៍
បំណិនផ្សារភ្ជាប់និងជីវភាពប្រចាំថ្ងៃ
ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សអាចយកទៅអនុវត្តន៍ពិសោធន៍ផ្ទាល់លើផ្កាផ្សេងៗទៀត។
Comments