នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានសិក្សាអំពីការប្រើប្រាស់ពុម្ពយូនីកូដខ្មែរ ដែលសិស្សានុសិស្សក្នុងមួយថ្នាក់មានចំនួន ៣៦នាក់ បង្រៀនដោយអ្នកគ្រូ មឿន ស៊ីណា ។ ក្រោយពេលសិស្សបានស្វែងយល់ទ្រឹស្ដីអំពីការប្រើប្រាស់ពុម្ពយូនីកូដខ្មែរតាមរយៈការងារក្រុម សិស្សអនុវត្តន៍សរសេរជាពាក្យ និងប្រវត្តិរូបសង្ខេបរបស់ខ្លួន ដោយដាក់ដៃបានត្រឹមត្រូវ និងរក្សាទុកឯកសារនៅក្នុងFolder រៀងៗខ្លួន ក្នុងនោះក៏មានសិស្សជួយសិស្សផងដែរ។ ចំណែកឯកិច្ចការផ្ទះសិស្សានុសិស្សដែលពុំមានកុំព្យូទ័រសម្រាប់អនុវត្តន៍នៅផ្ទះ សាលាបានអនុញ្ញាតឱ្យសិស្សមកធ្វើកិច្ចការផ្ទះនៅក្នុងបន្ទប់បណ្ណាល័យ ដែលមានកុំព្យូទ័រចំនួន ២គ្រឿង និងនៅក្នុងបន្ទប់កុំព្យុទ័រដែលមានកុំព្យូទ័រចំនួន ៣៦គ្រឿង ក្នុងនោះដែរសិស្សត្រូវយកTabletពីបណ្ណាល័យថតឯកសារនោះដាក់ក្នុងក្រុមថ្នាក់កុំព្យូទ័ររបស់ខ្លួន។ ចំណែកឯសិស្សដែលមានកុំព្យុទ័រ ក្រោយពេលអនុវត្តន៍កិច្ចការផ្ទះរួច ផ្ញើជាFileចូលក្រុមថ្នាក់កុំព្យូទ័រ។