ការចូលបណ្ណាល័យអានសៀវភៅ និង​ ស្រាវជ្រាវពាក្យរបស់សិស្សថ្នាក់ទី ៣ក

នៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៣ក បានចូលអានសៀវភៅ និង ស្រាវជ្រាវពាក្យក្នុងបណ្ណាល័យ នៃសាលាបឋមសិក្សាអនុវត្តន៍ហ៊ុនសែន។ សិស្សានុសិស្សភាគច្រើនតែងតែចូលអាន សៀវភៅរឿងនិទានខ្លីៗ ដែលបង្កប់ទៅដោយអត្ថន័យអប់រំ។ បន្ថែមពីនោះទៅទៀត សិស្សានុសិស្សក៏បានរៀនពាក្យថ្មីៗ ដែលអាចពង្រឹងការសរសេរពាក្យរបស់ពួកគេផងដែរ។ ជាធម្មតា ពួកគេតែងតែមានសៀវភៅ ប៊ិច​ ឬ ខ្មៅដៃ ដើម្បីកត់ត្រា រាល់ម៉ោងបណ្ណាល័យ។ គួរឱ្យកត់សម្គាល់ផងដែរថា សិស្សានុសិស្សគ្រប់កម្រិត តែងតែតំរង់ជួរមុនចូលបណ្ណាល័យ ដោយទឹកមុខរីករាយ ព្រោះពួកគេសប្បាយចិត្តនឹងរៀន និង អានពីអ្វីដែលថ្មី និង គួរឱ្យចាប់អារម្មណ៍។

ការចូលអាននៅក្នុងបណ្ណាល័យ នឹងបណ្ដុះទឹកចិត្តស្រឡាញ់ការអានរបស់កុមារដើម្បីពង្រឹងក្នុងការសិក្សារបស់ពួកគាត់ និង បន្ដចូលរួមចំណែកបង្កើតទម្លាប់នៃការអានរបស់ពួកគេពេញមួយជីវិត។ ការអាននឹងបង្ហាញឱ្យក្មេងៗ ដឹងថាពិភពលោកមួយនេះពោរពេញទៅចំណេះដឹង និងជំនាញថ្មីៗ ជាពីសេសទៅទៀតពួកគេនឹងទទួលបានគំនិតល្អៗ ដែលនឹងអប់រំឱ្យពួកគេក្លាយជាមនុស្សល្អ និង ថ្លៃថ្លូរដល់សង្គម។

Comments

Leave a Reply

Your email address will not be published. Required fields are marked *