នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៦ក បានធ្វើបទបង្ហាញពីប្រធានបទផ្សេងៗ ដែលមានខ្លឹមសារល្អ និង ការរៀបចំស្លាយដោយយកចិត្តទុកដាក់។ ក្នុងការធ្វើបទបង្ហាញនេះ សិស្សានុសិស្សបានត្រៀមខ្លួន និង បកស្រាយចំណុចដែលពួកគេធ្វើបទបង្ហាញជាក្រុម។ គួរឱ្យកត់សម្គាល់ សិស្សមួយចំនួនតូចនៅមានភាពភ័យខ្លាច និង មិនទាន់ត្រៀមខ្លួនបានល្អនៅពេលធ្វើបទបង្ហាញ។ ទោះបីជាយ៉ាងក៏ដោយ អ្នកគ្រូបង្រៀនកុំព្យូទ័រ មានចិត្តរីករាយ ដែលបានឃើញពីការខិតខំបៀបចំស្លាយនិង ការធ្វើបទបង្ហាញរបស់ពួកគេ។ តាមរយៈការធ្វើការងារក្រុមនេះ សិស្សានុសិស្សបានរៀនពីរបៀបសហការគ្នា និង យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
បន្ទាប់ពីការធ្វើបទបង្ហាញនេះ ក្រុមនីមួយៗ ក៏ទទួលបានការណែនាំពីចំណុចដែលត្រូវកែលម្អនៅលើស្លាយ និង ការធ្វើបទបង្ហាញ។ ជាចុងក្រោយ តាមរយៈការស្នើរសុំរបស់អ្នកគ្រូកុំព្យូទ័រ សាលានឹងពិភាក្សាថានឹងអនុញ្ញាតឱ្យក្រុមដែលធ្វើការបកស្រាយប្រធានបានល្អនិងអាចចែករំលែកជាមួយសិស្សានុសិស្សក្នុងសាលាផ្សេងៗទៀតក្នុងពេលគោរពទង់ជាតិ។