នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក បេង ហេង ជានាយកសាលាបឋមសិក្សាអនុវត្តន៍(កម្មវិធីសាលារៀនជំនាន់ថ្មី) បានចុះសង្កេតថ្នាក់ទី១ខ ដែលទទួលបន្ទុកថ្នាក់ដោយអ្នកគ្រូ លី វណ្ណនីដា។ បន្ទាប់ពីលោកនាយកបានសង្កេតការបង្រៀន និងរៀនរបស់ថ្នាក់ទី១ខ លោកបានផ្ដល់អនុសាសន៍ត្រឡប់ថា៖
ចំណុចល្អ
- គ្រូមានកិច្ចតែងការបង្រៀន
- គ្រូមានសម្ភារៈសម្រាប់បង្រៀន
- គ្រូបានកែមេរៀនចាស់
- គ្រូបានបញ្ចូលលេងល្បែងសិក្សា
- គ្រូបានពុំឳឡឹក ដើម្បីបង្ហាញសិស្ស(ចំណែកស្មើគ្នា)
- គ្រូបានបង្ហាញចាន និងរាប់ចែកជា២
- គ្រូបានរាប់បំពង់ប៊ឺត និងដង្កៀប(២ចំណែក)
- គ្រូបានបង្ហាញពីចំណុច និងលេខឱ្យត្រូវគ្នា
- គ្រូបានដាក់ការងារក្រុម និងដើរសម្របសម្រួល
- គ្រូបានសំយោគការងារក្រុម
- គ្រូបានដាក់កិច្ចការផ្ទះ និងផ្ដែផ្ដាសិស្ស
- សិស្ស និងគ្រូបានចូលររួមសហការគ្នា
- សិស្សទទួលបានចំណេះដឹងពីមេរៀនបានគ្រប់គ្នា
ចំណុចគួរកែលម្អ
នៅជំហានទី៤ គួរប្រើប្រាស់សកម្មភាព ១ឬ២បានហើយ។
Comments