សកម្មភាពសិស្សប្រឡងគំនូរប្រចាំខែកុម្ភៈ

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៣ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានប្រឡងគូសគំនូរ ក្រោមការដឹកនាំរបស់អ្នកគ្រូ ផៃ ស្រីណុច ជាគ្រូទទួលបន្ទុកថ្នាក់ទី៣ខ មានសិស្សសរុបចំនួន ៣៦នាក់។ សាលារៀនជំនាន់ថ្មីមិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះដឹងដោយបញ្ចូលនូវវិធីសាស្ត្រថ្មីៗដល់សិស្សានុសិស្សនៅពេលរៀនប៉ុណ្ណោះទេ ពេលប្រឡងក៏សុក្រឹតផងដែរ ដើម្បីឱ្យការសិក្សារបស់សិស្សទទួលបានជោគជ័យ ដោយប្រើសមត្ថភាពរបស់ខ្លួនពួកគេផ្ទាល់។ ជាក់ស្ដែងនៅថ្ងៃនេះដែរសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ចង់បង្ហាញពីសកម្មភាពប្រឡងគូសគំនូរសិស្សថ្នាក់ទី៣ខ តាមរយៈផ្ទាំងស្លាយដែលគ្រូបានបញ្ជាំង។

Comments

Leave a Reply

Your email address will not be published. Required fields are marked *