សាលារៀនជំនាន់ថ្មី ជាសាលារៀនមួយដែលទទួលបានការគាំទ្រពីសំណាក់អាណាព្យាបាលជាងសាលាររៀនធម្មតា ព្រោះកម្មវិធីសាលារៀនជំនាន់ថ្មីនេះមានការផ្ដល់ជូនសេវាដូចជា
- មានបន្ទប់Computer សម្រាប់សិស្សរៀន
- មានTablet សម្រាប់សិស្សរៀន
- គ្រូមានកុំព្យូទ័រម្នាក់មួយគ្រឿង
- ដំណើរការបង្រៀនមានស្លាយជាជំនួយ
- មានសម្ភារៈសម្បូរបែប
- មានក្លឹបសិក្សាចំនួន៨
- មានបំណិនជីវិតដូចជាដាំដំណាំ ចម្អិនម្ហូប ធ្វើបង្អែម
- មានគ្រូបរទេសជួយបង្រៀនដោយស្ម័គ្រចិត្តដល់សិស្សកម្រិតទី៣ ដល់ទី៦
- សិស្សអាចធ្វើបទបង្ហាញតាមរយៈស្លាយបង្ហាញ
- សិស្សរៀនបានពេញមួយថ្ងៃ
- ផ្ដល់ជូនសន្លឹកកិច្ចការផ្ទះជារៀងរាល់ថ្ងៃ
- តាមដានការសិក្សារបស់សិស្សជាប្រចាំជាមួយអាណាព្យាបាលសិស្ស
- កំណត់ចំនួនសិស្សច្រើនបំផុត ៣៦នាក់
- សិស្សបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនានា
- មានគ្រូប្រឹក្សាគរុកោសល្យសម្រាប់ជួយជាបច្ចេកទេសបង្រៀនដល់លោកគ្រូ អ្នកគ្រូ
- មានគ្រូពេទ្យប្រចាំការនៅសាលារៀន
- មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង
- បរិស្ថានសាលារៀនមានអនាម័យ សណ្ដាប់ធ្នាប់ របៀបរាបរយ ធំទូលាយ ជាដើម។
ការផ្ដល់សេវាទាំងនេះហើយទើបធ្វើសិស្សឆាប់យល់ ងាយចាប់ខ្លឹមសារមេរៀនបាន និងចង់ចាំបានយូរ ម្យ៉ាងវិញសិស្សានុសិស្សមានភាពរីករាយក្នុងការសិក្សា ទើបធ្វើឱ្យលទ្ធផលសិក្សាចុងឆ្នាំរបស់ទទួលបានលទ្ធផលល្អ។ ប្រសិនបើពុំមានការគាំទ្រពីអាណាព្យាបាលទេ សាលាក៏ពុំមានលទ្ធភាពផ្ដល់សេវាអប់រំបានយ៉ាងល្អបែបនេះដែរ។ ដូច្នេះហើយទើបគណៈគ្រប់គ្រងសាលារៀន បានអញ្ជើញអាណាព្យាបាលសិស្សជួបជុំគ្នា ពិភាក្សារឿងការសិក្សារបស់កូន ផ្សព្វផ្សាយអំពីវិន័យនៅក្នុងសាលារៀនដោយគ្រូដឹកនាំក្រុមប្រឹក្សាកុមារ ការចំណូលចំណាយរបស់សាលារៀន។ ការប្រជុំប្រព្រឹត្តទៅរយៈពេល ៤ដងមានអាណាព្យាបាលចូលរួម75%គឺ:
- កម្រិតថ្នាក់ទី១ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
- កម្រិតថ្នាក់ទី២ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
- កម្រិតថ្នាក់ទី៣ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤
- កម្រិតថ្នាក់ទី៤ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤
- កម្រិតថ្នាក់ទី៥ និងទី៦ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤
នៅក្នុងការប្រជុំក៏មានមតិរបស់អាណាព្យាបាលកោតសរសើរជាមួយសេវារបស់សាលារៀន ហើយអាណាព្យាបាលថានឹងបន្តជួយគាំទ្រសាលារៀនបន្តទៀត។