ការហាត់ប្រាណក្នុងម៉ោងកីឡា របស់សិស្សថ្នាក់ទី ៥ក

នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក បានហាត់ប្រាណក្នុងម៉ោងកីឡារយៈពេល ១​ ម៉ោង នៅទីលានគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម។ ពួកគេបានហាត់ប្រាណតាមក្បួនដែលបានពុម្ពផ្សាយដោយក្រសួងអប់រំ យុវជន និង កីឡា ដោយឈរជាប្រាំជួរ ហើយ អ្នកគ្រូ សេង សុផា បានឱ្យសិស្សដែលជាប្រធាន និង អនុប្រធានថ្នាក់ធ្វើជាគំរូ។ សាលាតែងតែតម្រូវឱ្យសិស្សហាត់ប្រាណ ជារៀងរាល់ព្រឹកថ្ងៃសុក្រ ហើយពួកគេត្រូវតែមានសម្លៀកបំពាក់ហាត់កីឡាគ្រប់ៗគ្នា ដើម្បីងាយស្រួលហាត់ប្រាណ។

 

ការហាត់ប្រាណមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ហេតុនេះសិស្សានុសិស្សគួរតែដឹងពីក្បួននៃការហាត់ប្រាណមួយចំនួន ដើម្បីពួកអាចធ្វើការហាត់ប្រាណដោយខ្លួនឯងនៅផ្ទះជារៀងរាល់ថ្ងៃបន្ថែមទៀត។ ការដែលមានសុខភាពល្អនឹងជួយជំរុញការសិក្សារបស់សិស្ស និង នាំមកនូវលទ្ធផលល្អផងដែរ ដូច្នេះសិស្សានុសិស្សគួរតែធ្វើការហាត់ប្រាណជាប្រចាំ។

Comments

Leave a Reply

Your email address will not be published. Required fields are marked *