នៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៣ សាលាបឋមសិក្សាអនុវត្តន៍ហ៊ុនសែន បានរៀបចំការតាំងពិព័រណ៍ស្នាដៃរបស់សិស្ស បន្ទាប់ពីដំណើរការសិក្សាអស់រយៈពេលជិតមួយឆ្នាំ ដោយមានការចាត់ចែងរៀបចំពីគណគ្រប់គ្រងសាលា និង មានការគាំទ្រពីអាណាព្យាបាលរបស់សិស្ស។ ក្នុងកម្មវិធីនេះផងដែរ សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូបានដាក់តាំងស្នាដែជាច្រើន រួមមានការធ្វើរូបផ្ទះពីក្រដាសឡាំង គំនូរដើមឈើ សៀវភៅក្លឹបនីមួយៗ ការតអំពូលសៀគ្វីជាសេរីនិងបង្គុំ ទឹកជម្រោះ និង ស្នាដៃជាច្រើនទៀត។ បន្ថែមពីនេះទៀត សិស្សានុសិស្សក៏បានចូលរួមលេងល្បែងសិក្សាដូចជា ល្បែងបែបគណិតវិទ្យា ដើមឈើស្នេហ៍ដែលសិស្សត្រូវចាប់សំណួរនិងឆ្លើយ និង ការប្រកួត Robotify និង Typing ផងដែរ។
សាលាក៏សូមកោតសរសើរនិងអរគុណដល់ការតាំងចិត្តខិតខំសម្ដែងបាំជូនពរ បើកកម្មវិធីរបស់សិស្សថ្នាក់ទី ២ និង ទី៣ផងដែរ និង សម្ដែងរឿងរបស់សមាជិកក្លឹបអង់គ្លេសផងដែរ។ យើងសង្កេតឃើញថា មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាណាព្យាបាលសិស្ស និង សាធារណជនផ្សេងៗទៀតផងដែរ។ ជាចុងក្រោយសាលាសូមអរគុណដល់លោកគ្រូ អ្នកគ្រូដែលបានដឹកនាំ និង បង្ហាញលទ្ធផលការសិក្សារបស់សិស្សទៅកាន់អាណាព្យាបាលសិស្ស។