នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៣ សមាជិកក្លឹបបានធ្វើការពិភាក្សាក្រុមដើម្បីជ្រើសរើសប្រធានបទអំពីទីកន្លែងប្រវត្តិសាស្រ្តដែលពួកគេចង់ស្រាវជ្រាវ និង ចងក្រងជាស្នាដៃ បន្ទាប់ពីទទួលបានការណែនាំពីលោកគ្រូដឹកនាំក្លឹប មាស រ៉ាដូ ហើយ ។ លោកគ្រូក៏បានបង្ហាញពីរបៀបនៃការស្វែងរក និង ការកត់ត្រាព័ត៌មាន ដោយបង្ហាញពីគំរូស្នាដៃរបស់សមាជិកក្លឹបកាលពីឆ្នាំសិក្សាមុន ដើម្បីធ្វើជាសៀវភៅស្នាដៃក្លឹប។ យើងសង្កេតឃើញថា សិស្សានុសិស្សតាមក្រុមដែលបានបែងចែក ពីសប្ដាហ៍មុនបានចូលរួមពិភាក្សា និង ប្រើប្រាស់កុំព្យូទ័រតាមក្រុមរៀងៗខ្លួន។
សិស្សានុសិស្សទាំងអស់បានសហការគ្នាធ្វើសកម្មភាពនេះ ហើយវាក៏អាចជាការសិក្សាបែបគម្រោងផងដែរដែលធ្វើឱ្យពួកគេមានការគិតបែបសកម្មនិងស៊ីជម្រៅក្នុងការជ្រើសរើសព័ត៌មានដែលពួកគេបានស្វែងរក។
Comments