នៅថ្ងៃទី ២៥ ដល់ ៣០ ខែ មិថុនា ឆ្នាំ ២០២៣ លោកគ្រូ អ្នកគ្រូ ចំនួន ៣ រូប ដូចជា អ្នកគ្រូ ម៉ន សុឃា អ្នកគ្រូ ប៊ុន លក្ខិណា លោកគ្រូ គង់ ណាវីន និង នាយិការង អ្នកគ្រូ សន សុម៉ាលី បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីធ្វើទស្សនកិច្ចសិក្សានៅសាលាចំនួន ៣ ដែលមានដូចជា សាលាឡាំផ្លៃម៉ាត វិទ្យាល័យប៊ូលួងផីតថីយ៉ាខុម និង វិទ្យាល័យវិទ្យាសាស្រ្ដជូឡាផន នៅក្នុងខេត្តបុរីរាំ។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកគ្រូ អ្នកគ្រូ បានសង្កេតមើលពីចំណុចល្អៗ របស់សាលារៀននីមួយៗ ហើយពួកគាត់ក៏ទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ដែលល្អៗ ជាច្រើន។ បន្ទាប់ពីការទស្សនកិច្ចរយៈពេល បី ថ្ងៃ លោកគ្រូ អ្នកគ្រូ បានចូលរួមប្រជុំឆ្លុះបញ្ចាំងពីអ្វីដែលសាលាអាចយកទៅអនុវត្តបានបន្ទាប់ពីត្រលប់មកវិញ។
Comments