នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៣ បន្ទាប់ពីរៀនពីរបៀបបង្កើត និង Design ស្លាយ សិស្សថ្នាក់ទី ៦ខ ត្រូវបានណែនាំឱ្យធ្វើការងារជាក្រុមដើម្បីធ្វើបទបង្ហាញ ដោយជ្រើសរើសប្រធានបទ និង ព្រាងទុកនូវចំណុចដែលត្រូវសរសេរលើស្លាយ។ សិស្សទាំងអស់ត្រូវបានបែងចែកជា ១០ ក្រុម ដោយប្រើ Random Group Picker ដែលក្នុងមួយក្រុមមានសមាជិកចំនួន ៤ នាក់និង សមាជិកមានតួនាទីដូចជា ប្រធានក្រុម អ្នករៀបចំប្រធានបទ អ្នករៀបចំនិង Design ស្លាយ និង អ្នកសរសេរលើស្លាយ។
បន្ទាប់ពីពិភាក្សាក្រុមក្រុមនីមួយៗបានកំណត់យកប្រធានបទដូចខាងក្រោម៖
1. ៨ វិធីដើម្បីធ្វើឱ្យមានសុខភាពល្អ
2. ការគោរពច្បាប់ចរាចរណ៍
3. ការការពារបរិស្ថាន
4. ការណែនាំអំពីសុជីវធម៌ក្នុងសង្គម
5. គុណតម្លៃនៃភាពស្មោះត្រង់
6. ការការពារព្រៃឈើ
7. អនាម័យ និង បរិស្ថានសាលារៀន
8. ផលប្រយោជន៍នៃព្រៃឈើ
9. ផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន
10. ផលប្រយោជន៍នៃដើមត្នោត