About Us

 ប្រវត្តិសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន

​​         សាលាបឋមសិក្សាអនុវត្តន៍ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៩៧ មាន ២ អគារ និង ១០ បន្ទប់ ជាអំណោចរបស់សម្តេច ហ៊ុន សែន និង លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ហើយត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ នៅថ្ងៃ ០១ ខែ តុលា ឆ្នាំ ១៩៩៨ សាលាស្ថិតនៅក្នុងភូមិទី ៦ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សាលានេះត្រូវបានជួសជុលឡើងវិញដោយអង្គការខេប នៅក្នុងឆ្នាំ ២០១១។

ចក្ខុវិស័យ

សាលាបឋមសិក្សាអនុវត្តន៍ នឹងក្លាយជាសាលាជំនាន់ថ្មីមុនគេ ក្នុងការផ្តល់សេវាអប់រំប្រកបដោយស្តង់ដាគុណភាពខ្ពស់ និងប្រសិទ្ធិភាព ឆ្លើយតប បរិបទថ្មីនៃសតវត្សទី ២១ គ្រូបង្រៀនមានស្ទង់ដាវិជ្ជាជីវ:ពេញលេញធ្វើឱ្យសិស្សសម្រេចបានសក្តានុពលអតិបរមាក្នុងជីវិតអនាគត។

បេសកកម្ម

  • បន្តកែលម្អបរិស្ថានឱ្យមានលក្ខណ:ទំនើប សុវត្ថិភាព សោភ័ណ្ឌភាព និងជាទីមេត្រីសម្រាប់សិស្សានុសិស្សឆ្លើយតបនឹងការវិវត្តសង្គម។
  • អនុវត្តតាមគោលនយោបាយ និងលក្ខណ:វិនិច្ជ័យសាលារៀនជំនាន់ថ្មីសំដៅលើការពង្រឹងគុណភាពអប់រំដោយប្រមូលបទពិសោធន៍សំបូរបែប ដែលជួយឱ្យសិស្សទទួលបានជោគជ័យក្នុងការសិក្សា។
  • អនុវត្តឱ្យបានពេញលេញក្រមសីលធម៍វិជ្ជាជីវ: និងមានផែនការអភិវឌ្ឍសមត្ថភាពអាជីពគ្រូបង្រៀនជាប្រចាំ តាមបញ្ញតិការសិក្សាក្នុងសតវត្សទី ២១ គឺការសិក្សាពេញមួយជីវិត។
  • បណ្តុះស្មារីម្ចាស់ការសិស្សក្នុងដំណើរការរៀនសូត្រដោយប្រើបំណិនទាំងបួន គឺទំនាក់ទំនង សហការ ច្នៃប្រឌិត និង គិតស៊ីជម្រៅ។
  • បន្តរិះរកគំនិតផ្តួចផ្តើមថ្មីៗគុណភាពសេវាអប់រំឱ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមចរន្តសកលភារូបនីយកម្ម។
  • គៀងគរការចូលរួមគាំទ្រហិរញ្ញវត្ថុពីសហគមន៍មាតាបិតាសិស្សនិងដៃគូអភិវឌ្ឍ សំដៅបង្កើនចំណូល ដើម្បីឈានទៅម្ចាស់ការទាំងស្រុងលើការចំណាយរាល់សកម្មភាពសាលារៀន។
Comments