នៅវេលា ម៉ោង ៧: ០០ នាទីព្រឹក ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ គណៈគ្រប់គ្រង់សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន ព្រមទាំង សិស្សានុសិស្សថ្នាក់ទី ៦ក និងសិស្សជ័យលាភីអំណានថ្នាក់ជាតិកុមារី វិបុលរតនា ចាងជូលី ដែលបានដឹកនាំដោយលោកគ្រូ ចុង ហ្វីនី បានចូលរួមក្នុងពិធីប្រារព្វទិវាកុមារអន្តរជាតិ ដែលត្រូវបានរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម និង មន្ទីរអប់រំ យុវជន និង កីឡា និង ធ្វើឡើងនៅទីលានប្រជុំគរុកោសល្យភូមិភាគ។ ក្នុងឱកាសនេះផងដែរ លោកអភិបាលរងខេត្ត បានធ្វើការសំណេះសំណាលនិងអានសារលិខិតពី សម្ដេចតេជោ ហ៊ុន សែន។ បន្ទាប់ពីមតិស្វាគមន៍នេះ លោកប្រធាន មន្ទីរអប់រំ យុវជន និង កីឡា ក៏បានធ្វើការសំណេះសំណាលជាមួយសិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ។
ក្នុងពិធីនេះផងដែរ កុមារី វិបុលរតនា ចាងជូលី បានអានអត្ថបទអំណាន យ៉ាងពិរោះរណ្ដំ បង្កប់ទៅដោយអត្ថន័យអប់រំ ជាចំណែកដើម្បីអបអរសារទរទិវាដ៏សំខាន់សម្រាប់កុមារគ្រប់រូបក្នុងពិភពលោក។ ជាកិច្ចបញ្ចប់ កុមារ និង កុមារីពីររូប បានទទួលអំណោយអនុស្សាវរីយ៍ ជាសម្ភារៈសិក្សា តំណាងឱ្យសិស្សានុសិស្សទាំងអស់ក្នុងសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន។