នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) បានឈរទម្រង់ជួរគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នៅជារៀងរាល់ថ្ងៃចន្ទលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់មកគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
សកម្មភាពមុនពេលច្រៀងចម្រៀងជាតិ
សិស្សានុសិស្សឈរសមាធិគិតរឿងល្អ និងបោះបង់រៀងមិនល្អចោលក្នុងថ្ងៃនេះ នឹងចាប់ផ្ដើមថ្ងៃថ្មីក្នុងការសិក្សារៀនសូត្រ។
សកម្មភាពអំឡុងពេលច្រៀងចម្រៀងជាតិ
សិស្សចំនួន ២នាក់ស្រី ១នាក់ ឡើងបង្ហូតខ្សែរទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ និងសិស្សដទៃទៀតច្រៀងចម្រៀងចំនួន ២បទគឺ៖ បទនគររាជវគ្គ១ និងបទនគររាជវគ្គ២។ បន្ទាប់សិស្សានុសិស្សច្រៀងចម្រៀងជាតិចប់ នៅខណៈពេលនេះដែរគណៈគ្រប់គ្រងសាលាបានអប់រំទូន្មានបន្ថែមដល់សិស្សានុសិស្សអំពីវិន័យ សណ្ដាប់ធ្នាប់ អនាម័យ និងការរៀនសូត្រជាដើម ដើម្បីក្រើនរំលឹកដល់សិស្សានុសិស្ស។
សកម្មភាពក្រោយពេលច្រៀងចម្រៀងជាតិ
មុនពេលសិស្សវិលត្រឡប់ទៅថ្នាក់រៀនវិញ សិស្សានុសិស្សតែងតែបែរមុខសំពៈគ្នាទៅវិញទៅមក។ បន្ទាប់មកសិស្សានុសិស្សទាំងអស់បានដើរជាជួរត្រឡប់ទៅថ្នាក់រៀងខ្លួនដោយស្នាមញញឹម។
បំណិនផ្សាភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ
នៅពេលដែលសិស្សបានគោរពទង់ជាតិ និងច្រៀងចម្រៀងជាតិរបស់ខ្លួនធ្វើឱ្យសិស្សយល់អំពីអត្ថន័យនៃចម្រៀងជាតិ ហើយបានជួយថែរក្សាឱ្យបានគង់វង្ស។