នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៦ក នៃសាលាបឋមសិក្សាអនុវត្ត ហ៊ុនសែន(កម្មវិធីសាលារៀនជំនាន់ថ្មី) មានសិស្សសរុបចំនួន ៣៦នាក់ បង្រៀនដោយអ្នកគ្រូ មឿន ស៊ីណា ជាគ្រូទទួលបន្ទុកបង្រៀនកុំព្យូទ័រកម្រិតបឋមសិក្សាចាប់ពីថ្នាក់ទី៤ ដល់ទី៦។ នៅថ្ងៃនេះសិស្សានុសិស្សបានស្វែងយល់អំពីការប្រើប្រាស់ Tab menu Insert នៅក្នុងMs. Power Point មានដូចជា ការបង្កើតតារាង ការទាញរូបភាពពី This Device និងOnline Pictures ការជ្រើសរើសShape Smart Art និងChart។
ក្រោយពេលសិស្សបានស្វែងយល់តាមរយៈការបង្ហាញរបស់គ្រូនៅលើផ្ទាំងស្លាយ សិស្សានុសិស្សបានអនុវត្តទទួលបានលទ្ធផលដូចខាងក្រោម៖
បង្កើតតារាង
ទាញរូបភាពពីThis Device និងOnline pictures
ទាញផ្នែកមួយៗរបស់ Shape ផ្គុំចេញជារូបមនុស្ស
ទាញ Smart Art ដើម្បីបង្ហាញពីវដ្តរបស់មេអំបៅ
ទាញ Chart ដើម្បីបង្ហាញពីពិន្ទុកុំព្យូទ័រថ្នាក់ទី៤ ទី៥ និងទី៦
នេះជាសកម្មភាពសិស្សអនុវត្តន៍ផ្ទាល់លើកុំព្យូទ័រម្នាក់មួយគ្រឿង
ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សអាចយកបំណិននេះទៅប្រើប្រាស់ក្នុងការរៀនសូត្រប្រចាំថ្ងៃរបស់គាត់បាន តាមរយៈការធ្វើបទបង្ហាញ។
Comments