នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី៤ក នៃសាលបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន មានសិស្សសរុបចំនួន ៣៦នាក់ ដែលបង្រៀនដោយអ្នកគ្រូ មឿន ស៊ីណា ជាគ្រូបង្រៀនកុំព្យូទ័រកម្រិតបឋម។ សិស្សានុសិស្សបានស្វែងយល់អំពីរបៀបដាក់ដៃនៅលើKeyboard តាមរយៈផ្ទាំងខាងក្រោម ដែលបបញ្ជាំងនៅលើផ្ទាំងស្លាយ។នៅពេលបង្ហាញផ្ទាំងនេះ អ្នកគ្រូបានចោទសួរសិស្សអំពីរបៀបដាក់សម្រាមដៃនីមួយៗដោយការចាប់ឈ្មោះ។ បន្ទាប់មកអ្នកគ្រូបានចែកផ្ទាំងនេះដល់សិស្សម្នាក់មួយសន្លឹក។
ក្រោយពេលសិស្សបានស្វែងយល់អំពីរបៀបដាក់ដៃនៅលើKeyboard សិស្សទាំងអស់បានចូលអនុវត្តន៍ក្នុងកម្មវិធី Rapid Typing វាយអក្សរជាភាសាអង់គ្លេសតាមលំដាប់លំដោយនៃមេរៀន។ សូមបញ្ជាក់ផងដែរថាកម្មវិធីRapid Typingនេះពុំត្រូវការប្រើប្រាស់អ៊ីនធឺណែតនោះទេ។ ខាងក្រោមនេះជាលីងតំណភ្ជាប់សម្រាប់តម្លើងកម្មវីធីRapid Typing.
លីងតំណភ្ជាប់ៈ https://rapidtyping.com/downloads.html
ខណៈពេលដែលសិស្សានុសិស្សកំពុងវាយអក្សរក្នុងកម្មវិធីRapid Typing មានកិត្តិយសណាស់ដែលខាងប្រធាន និងអនុប្រធានការិយាល័យបឋមនៃមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ព្រមទាំងក្រុមការងារបានចុះត្រួតពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលាបឋមអនុវត្តន៍ ហ៊ុនសែនលោកក៏បានឈាងចូលនៅក្នុងបន្ទប់កុំព្យូទ័រផងដែរ។ លោកប្រធាន និងអនុប្រធាន លោកបានកោតសរសើរចំពោះការបង្រៀន និងរៀនបែបនេះ លោកថែមទាំងបានលើកទឹកចិត្តដល់គ្រូទទួលបន្ទុកបង្រៀនកុំព្យូទ័រឱ្យបន្តរក្សាការបង្រៀនបែបនេះកុំឱ្យបាត់បង់ និងបន្តរកអ្វីដែលថ្មីៗសម្រាប់សិស្សានុសិស្ស។
ក្រោយពេលសិស្សរៀនមេរៀននេះចប់ អ្នកគ្រូបានទម្លាក់លីងកម្មវិធីនេះចូលក្នុងក្រុមថ្នាក់ទី៤ក ដើម្បីឱ្យអាណាព្យាបាលសិស្សតម្លើងកម្មវិធីនេះរៀនវាយនៅផ្ទះរៀងៗខ្លួន។ ចំណែកឯសិស្សដែលពុំមានកុំព្យូទ័រ សាលាបានអនុញ្ញាតឱ្យសិស្សមកសិក្សានៅក្នុងបន្ទប់បណ្ណាល័យដែលមានកុំព្យុទ័រចំនួន ២គ្រឿង និងបន្ទប់កុំព្យូទ័រដែលមានចំនួន ៣៦គ្រឿង។ ពេលសិស្សវាយអក្សរនៅក្នុងកម្មវិធីនេះចប់សិស្សមានបំណិនក្នុងការវាយអក្សរ ពាក្យបានលឿន និងត្រឹមត្រូវ។