នៅព្រឹក ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក និង អ្នកគ្រូ សេង សុផា បានរៀបចំលើកដី និង សម្អាត សួនបំណិនជីវិត ដើម្បីដាំបន្លែ បន្ទាប់ពីការដាំត្រកួន ត្រឡាច សណ្តែកគួរ និង ស្លឹកគូឆាយ ទទួលបានផលល្អ។ សិស្សានុសិស្ស មានគ្នាបោចស្មៅ សម្អាត ថ្នាលបន្លែ និង ស្រោចទឹកលើដំណាំដែលបានដាំកាលពីសប្ដាហ៍មុនៗ។ សកម្មភាពនេះបាន បង្ហាញសិស្សពីរបៀបនៃការរៀបថ្នាលដាំដំណាំ និង ថែទាំដំណាំក្នុងសាលារៀន។
សាលាសង្ឃឹមថា សិស្សានុសិស្សទាំងអស់គ្នានឹងចេះពីរបៀបនៃការដាំដុះដំណាំបន្ទាប់បន្សំ ដោយខ្លួនឯងនៅតាមផ្ទះរៀងៗខ្លួន និង យល់ដឹងអត្ថប្រយោជន៍នៃការដាំបន្លែដោយខ្លួនឯង គ្មានជាតិគីមី និង ល្អសម្រាប់សុខភាពរបស់ពួកគេ។
Comments